ដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនហ្វ៊ូស៊ីងអូឡាំពិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា - គេហទំព័រ អិលធីឌី ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ www.ltdtvonline.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកស្រី​ គឹម លីដា / ទីស្នាក់ការ ភូមិ ស្ទឹងស្វាយ ឃុំ ដារ ស្រុក ចិត្របុរី ខេត្ត ក្រចេះ លេខទំនាក់ទំនង 071 324​ 7878 >>

Breaking

Post Top Ad

Your Ad Spot

ដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿនហ្វ៊ូស៊ីងអូឡាំពិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា

 


 ភ្នំពេញ:ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ផ្លូវរថភ្លើងល្បឿនលឿន Beijing-Zhangjiakou បានចាប់ផ្តើមដំណើរការជាមួយនឹងរថភ្លើងឆ្លាតវៃ Fuxing ជំនាន់អូឡាំពិក ដែលត្រូវបានគាំទ្រដោយបច្ចេកវិទ្យាទំនើប និងផ្តល់សេវាកម្មងាយស្រួលដល់អ្នកដំណើរ។

ផ្នែកខាងក្រៅនៃរថភ្លើងមានពណ៌ខៀវ តុបតែងដោយស្ទ្រីមពណ៌ស រំលេចដោយលំនាំរូបផ្កាព្រិល ដែលតំណាងឱ្យបរិយាកាសនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ វត្ថុអនុស្សាវរីយ៍កីឡាអូឡាំពិករដូវរងាក៏មានដាក់លក់នៅលើរថភ្លើងសម្រាប់ឱ្យអ្នកដំណើរទិញផងដែរ។

ស្ទូឌីយោបបច្ចេកវិទ្យាខ្ពស់មួយជាមួយនឹងប្រព័ន្ធអ៊ីនធើណេតកម្រិត 5G ត្រូវបានបង្កើតឡើងនៅខាងក្នុងរថភ្លើងនោះដើម្បីធានាដល់ការផ្តល់សេវាប្រព័ន្ធអ៊ីនធើណេតដោយរលូននៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកដោយអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក។ ការរៀបចំនេះ គឺជាការរៀបចំជាលើកដំបូងគេបង្អស់ដែលស្ថិតនៅក្នុងរថភ្លើងល្បឿនលឿន។

រថភ្លើងនេះក៏មានចាក់ផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាជាភាសាចិន និងភាសាអង់គ្លេសដែរ ខណៈដែលផ្តល់ជូនដល់អ្នកដំណើរនូវកន្លែងថ្នាក់ពាណិជ្ជកម្មជាមួយនឹងសេវាកម្មនានា ដូចជាកម្មវិធីកម្សាន្ត អេក្រង់បញ្ចាំងឥតខ្សែ និងព័ត៌មានប្រតិបត្តិការរថភ្លើង ក្នុងចំណោមសេវាកម្មផ្សេងៗទៀត។

អំពូលភ្លើងឆ្លាតវៃត្រូវបានបំពាក់នៅក្នុងបន្ទប់ទឹកទាំងអស់ ហើយប្រព័ន្ធម៉ាស៊ីនត្រជាក់ត្រូវបានរចនាឡើងដើម្បីឱ្យមានថាមពល និងផ្តល់ផាសុកភាពដល់អ្នកដំណើរទាំងអស់នៅលើរថភ្លើង។

លើសពីនេះទៀត លក្ខណៈពិសេស និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀតមានដូចជាប្រព័ន្ធប្រតិបត្តិការ និងថែទាំ ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ ប្រព័ន្ធស្វែងរកកំហុសឆ្គង និងមនុស្សយន្តថែទាំ ប្រព័ន្ធតាមដាន និងព្រមានចំពោះគ្រោះមហន្តរាយតាមពេលវេលាជាក់ស្តែង និងប្រព័ន្ធផ្កាយរណប Beidou Navigation Satellite ដែលត្រូវបានប្រើប្រាស់នៅលើរថភ្លើងដើម្បីធានានូវប្រតិបត្តិការរថភ្លើងប្រកបដោយសុវត្ថិភាព៕ (ប្រភព BRNN បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

No comments:

Post a Comment

Pages