តុលាការចេញដីកាចាប់ខ្លួនអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន និងគូកន! - គេហទំព័រ អិលធីឌី ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ www.ltdtvonline.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកស្រី​ គឹម លីដា / ទីស្នាក់ការ ភូមិ ស្ទឹងស្វាយ ឃុំ ដារ ស្រុក ចិត្របុរី ខេត្ត ក្រចេះ លេខទំនាក់ទំនង 071 324​ 7878 >>

Breaking

Post Top Ad

Your Ad Spot

តុលាការចេញដីកាចាប់ខ្លួនអតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន និងគូកន!



ភ្នំពេញៈ តុលាការបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សុខ រិទ្ធី អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសាន និងលោក ម៉ុង វណ្ណដា មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ករណីប្រើអំពើហិង្សាទៅលើបុរសអ្នកលក់​អាហារពេល​យប់បណ្តាល​ពិការភ្នែក​ក្នុងជម្លោះពាក្យសម្ដី។ ដីកាបង្គាប់ឲ្យចាប់ខ្លួននេះ ចេញដោយលោកយ៉ា ណារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាប្រធាន​សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣។ ដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទទាំងពីរនាក់ខាងលើដាក់ក្នុងពន្ធនាគារខេត្តស្ទឹងត្រែងក្នុងម្នាក់ៗរយៈពេល៦ឆ្នាំ។ សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីអាវុធហត្ថទាំងពីរនាក់ខាងលើបានប្រើអំពើហិង្សា​ទៅលើបុរសអ្នកលក់អាហារពេលយប់ម្នាក់រហូតពិការភ្នែកក្នុងជម្លោះពាក្យសម្ដី។

No comments:

Post a Comment

Pages