ប្រទេសអាល្លឺម៉ង់គ្រោងនឹងលុបចោលវិធានការរឹតបន្តឹងនានាទាក់ទងនឹងជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី២០ ខែមីនា - គេហទំព័រ អិលធីឌី ធីវី អនឡាញ
ផ្សាយពាណិជ្ជកម្ម
<< សូមស្វាគមន៍ www.ltdtvonline.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោកស្រី​ គឹម លីដា / ទីស្នាក់ការ ភូមិ ស្ទឹងស្វាយ ឃុំ ដារ ស្រុក ចិត្របុរី ខេត្ត ក្រចេះ លេខទំនាក់ទំនង 071 324​ 7878 >>

Breaking

Post Top Ad

Your Ad Spot

ប្រទេសអាល្លឺម៉ង់គ្រោងនឹងលុបចោលវិធានការរឹតបន្តឹងនានាទាក់ទងនឹងជំងឺកូវីដ-១៩ នៅត្រឹមថ្ងៃទី២០ ខែមីនា

ភ្នំពេញ:ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសអាល្លឺម៉ង់គ្រោងនឹងលុបចោលវិធានការរឹតបន្តឹងនានាទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងខែមីនាខាងមុខនេះ។ សេចក្តីព្រាងឯកសារមួយដែលនឹងត្រូវបានអនុម័តដោយមេដឹកនាំសហព័ន្ធ និងរដ្ឋនៅថ្ងៃពុធស្អែកនេះបាននិយាយថា «វិធានការរឹតបន្តឹងយ៉ាងទូលំទូលាយនៃជីវិតសង្គម វប្បធម៌ និងសេដ្ឋកិច្ច គួរតែត្រូវបានដកចេញជាបណ្តើរៗនៅដើមនិទាឃរដូវនេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២»។ 

 ប្រទេសនេះបាន និងកំពុងប្រឈមមុខនឹងមហាបាតុកម្មជាមួយនឹងពលរដ្ឋរាប់ម៉ឺននាក់ដែលដើរតាមដងផ្លូវនានាដោយទាមទារឱ្យមានការដកចេញនូវវិធានការរឹតបន្តឹងនានាប្រឆាំងនឹងជំងឺរាតត្បាត។ 

បាតុកម្មនេះត្រូវបានធ្វើឡើងនៅទីក្រុង Hamburg និងទីក្រុង Magdeburg ខណៈដែលនៅក្នុងទីក្រុង Thuringia មានទាំងមន្ត្រី និងបាតុករបានរងរបួសចំពេលដែលមានការប៉ះទង្គិចគ្នា៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara


No comments:

Post a Comment

Pages